Pardicolor Creative Arts Fund គឺជាមូលនិធិសិល្បៈបែបច្នៃប្រឌិតថ្មីមួយ បង្កើតឡើងដើម្បីគាំទ្រដល់វិចិត្រករដែលបង្កើតស្នាដៃទាក់ទងនឹងសត្វព្រៃ និងជីវចម្រុះ បញ្ហាសង្គម និងបរិស្ថាននៅអាស៊ីអាគ្នេយ៍។

តើអ្វីដែលយើងខ្ញុំចង់គាំទ្រអ្វី?

វិចិត្រករដែលកំពុងធ្វើការស្រាវជ្រាវ និងការបង្កើតស្នាដៃសិល្បៈជាមួយនឹងភាពខុសគ្នានៃប្រព័ន្ធផ្សព្វផ្សាយ (រួមមាន គំនូរលាបពណ៌ គំនូរ រូបចម្លាក់ ថតរូប ខ្សែភាពយន្ត និងអក្សរសាស្ត្រ) និងជាមួយនឹងការផ្តោតសំខាន់លើគោលរឿងដូចខាងក្រោម៖

  • ស្នាដៃដែលលើកស្ទួយទិដ្ឋភាពនៃសត្វសាស្ត្រនៃតំបន់​អាស៊ីអាគ្នេយ៍ (រួមមាន ថនិកវិទ្យា ឧរុង្គសាស្ត្រ បក្សីសាស្ត្រ និងបាណកសាស្ត្រ) ជីវសាស្ត្រសមុទ្រ និងភូតគ្រាមសាស្ត្រ។

  • ពពួកសត្វព្រៃដែលមានគេស្គាល់តិចតួច ការស្រាវជ្រាវវិទ្យាសាស្ត្រ ឬការងារអភិរក្សគួរឲ្យចាប់អារម្មណ៍។

  • ស្នាដៃសហការជាមួយអ្នកអភិរក្ស អ្នកស្រាវជ្រាវ ឬអ្នកវិទ្យាសាស្ត្រ។

  • បញ្ហាអភិរក្សសត្វព្រៃរួមមានការជួញដូរសត្វព្រៃខុសច្បាប់ ការបរបាញ់សត្វព្រៃ ការបាត់បង់ទីជម្រក វិវត្តិភ្លើងឆេះព្រៃ ការនេសាទខ្នាតធំ និងការបំពុលដោយសារថង់ប្លាស្ទិក។

  • នឹងស្នាដៃសិល្បៈកម្មដែលធ្វើឲ្យយើងខ្ញុំភ្ញាក់ផ្អើល!


តើអ្នកណាខ្លះអាចដាក់ពាក្យស្នើសុំមូលនិធិនេះបាន?

វិចិត្រករនៅតំបន់អាស៊ីអាគ្នេយ៍ និងអ្នកដែលមានសាវតាជាជនជាតិភាគតិចត្រូវបានលើកទឹកចិត្តជាពិសេសឲ្យដាក់ពាក្យសុំថវិកានេះ។ ទោះជាយ៉ាងណាក៏ដោយ យើងខ្ញុំក៏ស្វាគមន៍ការដាក់ពាក្យពីគ្រប់ជាតិសាសន៍ដែលបច្ចុប្បន្នស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។ ភាពជាដៃគូ និងកិច្ចសហការជាមួយវិចិត្រករ អ្នកជីវសាស្ត្រ អ្នកវិទ្យាសាស្ត្រ ត្រូវបានលើកទឹកចិត្តផងដែរ (ប៉ុន្តែត្រូវធ្វើពីចម្ងាយអំឡុងពេលរីករាលដាននៃវីរុសកូវិដ១៩)។

លោកអ្នកមិនមានសិទ្ធិដាក់ពាក្យស្នើសុំមូលនិធិនេះទេ ប្រសិនបើ៖

  • លោកអ្នកជាអង្គការ


មូលនិធិ PARDICOLOR អំឡុងពេលវីរុសកូវីដ១៩

ស្នាដៃសិល្បៈទាំងអស់ដែលត្រូវបានមូលនិធិគាំទ្រនឹងត្រូវបានផ្សព្វផ្សាយលើគេហទំព័ររបស់ Pardicolorនិងផ្តល់ការគាំទ្រដល់វិចិត្រករដែលរុករកការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ឬការចែករំលែកជម្រើសនានាដែលមិនតម្រូវឲ្យមានការជួបទាក់ទងបុគ្គល និងបុគ្គល (បន្ទាប់ពីការរីករាលដាននៃវីរុសកូវីដ១៩ នឹងមានការលើកទឹកចិត្តខ្លាំងឲ្យមានការតាំងបង្ហាញអំពីបញ្ហាជីវិតពិតនៅវិចិត្រសាល សាកលវិទ្យាល័យ ។ល។)។